Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ភ្នំពេញសាហ្វារី

ភ្នំពេញសាហ្វារី ជាសួនសត្វមួយដែរស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ,ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។ហើយក៏ជាសួនសត្វដែរធំជាងគេក្នុងរាជធានីភ្នំពេញ សួនសត្វភ្នំពេញសាហ្វារី មានសត្វជាច្រើនចម្រុះគ្នារហូតដល់ប្រមាណ ៨៩ប្រភេទដែល អាចអោយអ្នក ទស្សនាបានប្លែកភ្នែក សប្បាយចិត្ត ថែមទាំងបានទស្សនានូវការសម្តែង ពិសេស ពីសត្វបួនប្រភេទរួមមាន ៖ សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ ជាដើម ដែលសុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីគ្រូជំនាញ។   
Read More

ភ្នំប្រុសភ្នំស្រី

ភ្នំប្រុសភ្នំស្រី ជាមរណីយដ្ឋានមួយដែរមានសក្តានុពលទេសចរណ៍សំខាន់ៗដែលទាក់ទងនឹងរឿងព្រេង បុរាណខ្មែរគឺរឿងភ្នំប្រុសភ្នំស្រី។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាភ្នំ ប្រសាទបុរាណ ស្តូប ឧក្រិដ្ឋកម្មវាលពិឃាត។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុសដែល សង់ឡើងស្អាតជាប្រាសាទពណ៌ក្រហម។ នៅចំទិសខាងជើងមានចំងាយ១០០០ម៉ែត្រ។ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ចំណែកនៅផ្នែកខាង ជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ ភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុសដែលកើតចេញពីការប្រកួតគ្នាដើម្បីពិធីចូលស្តីដណ្តឹងកូនចៅ បើយោងទៅតាមរឿងតំណាលនិទានតៗគ្នា។ ភ្នំប្រុសភ្នំស្រី មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ដែលមានចំងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ។ 
Read More

ប្រាសាទព្រះធាតុបារាយណ៍

ប្រាសាទព្រះធាតុបារាយណ៍កសាងឡើងនៅសតវត្សទី១១ក្នុងរចនាបថបាពួននៅសល់ប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារពីចូលពីរទិសគឺខាងកើតនិងខាងលិច(គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ)ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត។   គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមាន សំណល់ចម្លាក់ផ្ដែរនិងហោ       ជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។      តាមរយៈក្បាច់ចម្លាក់ទាំងប៉ុន្មាននេះអាចនាំឱ្យគិតថាប្រាសាទ   នេះ ។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ឬ១៥គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញធ្វើជាឃឿនព្រះវិហារតែម្ដង។លានបែបនេះអ្នកស្រាវជ្រាវប្រើពាក្យថាBuddhistTerrace។បើពិនិត្យ  ឱ្យច្បាស់លាស់ជាងនេះទៀតយើងនៅតែឃើញការសាងសង់ព្រះវិហារនៅមុខប្រាសាទបុរាណមានពាសពេញប្រទេសកម្ពុជា។មានឧទាហរណ៍សន្ធឹកសន្ធាប់ដូចជានៅ ប្រាសាទនគរបាជ័យខេត្តកំពង់ចាម, ប្រាសាទរកាជន្លឹងខេត្តកណ្ដាល, ប្រាសាទភូមិប្រាសាទខេត្តកំពង់ធំ, ប្រាសាទចេតិយខេត្តសៀមរាប, ប្រាសាទឯកភ្នំខេត្តបាត់ដំបង ជាដើម។
Read More

ឧទ្យានបុរីប៉េងហួត

ឧទ្យានបុរីប៉េងហួត មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីវត្តភ្នំ។ឧទ្យានបុរីប៉េងហួតស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានបែបកែច្នៃមួយ​ដែល​ត្រូវ​បង្កើតឡើងសម្រាប់ទទួលភ្ញៀវទេសចរចូលមកទស្សនាលេងកម្សាន្តហើយទីនោះក៏មានកន្លែងសម្រាប់ជួលធ្វើកម្មពិធីផ្សេងៗផងដែរ។​ភាព​ទាក់ទាញ​នៃ ឧទ្យានបុរីប៉េងហួត មានដូចជា​ កាជិះទូក ការ​ញ៉ាំ​អាហារ ដើរលេង​កម្សាន្ត ទស្សនា​សួនផ្កា ផឹក​កាហ្វេ សម្រាប់អ្នកចូលចិត្តថតរូបទៅទីនោះដឹងតែត្រូវម៉ាច់។
Read More

សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park​)

សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក(Garden City Water Park​)ជាសួនទឹកដ៏ធំមួយដែលភ្ញៀវទេសចរចូលចិត្តទៅលេងនាពេលចុងសប្ដាហ៍ដែលស្ថិតនៅ​ភូមិព្រែកតាសាត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ជាទីកន្លែងដែរនៅមិនឆ្ងាយនិងមិនបាច់ចំណាយពេលច្រើនតែក៏អាចមានពេលសម្រាប់គ្រួសារនិងដើម្បីសាកថ្មជីវិតពីការហត់នឿយការងារនិងរៀនសូត្រផងមកផ្តល់ក្តីសុខដល់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់បាននៅសួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក៕
Read More

Showing 6 - 10 of 48 posts