Discover ពត៌មាននិងគោលដៅទេសចរណ៍ hehe testing

ទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ស្វា ទោច….។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព​ ដើមឈើតូចៗដែលដុះនៅក្បែរព័ទ្ធជុំវិញ ។
Read More

ឆ្នេរតាបារាំង

ឆ្នេរតាបារាំងជាឆ្នេរមួយដែលគេល្បីថាមានខ្សាច់ស​ ស្អាត ភ្ញៀវទេសចរទៅដល់ទីនោះតែងតែសសើរមិនដាច់ពីមាត់ គ្រប់ៗគ្នា ដែលមានទីតាំងស្ថិតនៅ ភូមិមុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~53km ពីរង្វង់មូលតោ​ពីរ។ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យភ្ញៀវទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។ អ្វីដែលបំភ្លេចមិនបាននោះគឺការ​ បោះជម្រំ និងញុំា អាហារដែលសម្បូរដោយគ្រឿងសមុទ្រចម្រុះ គ្រប់មុខ ​អមដោយបរិយាកាសបរិសុទ្ធនាជំនោរសមុទ្រដ៏សែនស្រស់ថ្លា  ម្យ៉ាងទៀតទេសភាពអំណោយផលចំពោះអ្នកដែលគាត់ចូលចិត្តបែបពិកនិច ពិសេសទៅទៀតនោះគយគន់សម្រស់ឆ្នេរពេលថ្ងៃរៀបលិចកាន់តែមានអារម្មណ៍ថា ធូរស្បើយចិត្តពីទុក្ខកង្វល់នាៗ។
Read More

ប្រាសាទបាសែត

ប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយដែលសង់លើទីទួលស្ថិតនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែមានចំងាយ១៤.៣៦គ.មដោយគិតចាប់ពីសាលាខេត្ត។ប្រាសាទនេះកសាង ក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២។នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀមហើយបានផ្តល់ទឹកខួបប្រាំងខួបវស្សា។នៅទីនេះមានរឿងតំណាលថា៖អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗដែលខ្លួនចង់បាន។ថែមទាំងមានទេសភាពដែលសមប្រកបដែលបានទាក់ទាញភ្ញៀវទេសចរអោយចង់ដឹងនិង ស្គាល់គ្រប់ៗគ្នា។ដូច្នេះក្នុងនាមយើងជាកូនខ្មែរសូមរក្សានិងអភិរក្សអ្វីដែលជាសម្បត្តិរបស់ដូនតាអោយបានគង់វង្សតរៀងទៅ។  
Read More

​ប្រាសាទបន្ទាយឆ្មារ

​ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយដែរមានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែរមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្ត ។ ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារនិង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។ 
Read More

រមណីយដ្ឋាន​សួន​ស្នេហ៍​ជនបទ

សួនស្នេហ៍ជនបទនេះផ្ទុះការចាប់អារម្មណ៍មេនទែនពីសំណាក់ភ្ញៀវទេសចរ មានទីតាំងស្ថិតនៅ ភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយ ប្រហែល~៧គីឡូពីរង្វង់មូលក្រុងសិរីសោភ័ណ។សួនស្នេហ៍ជនបទមួយប្រភេទនេះរំលិចនូវការចាប់អារម្មណ៍មិនណយដែរនិងណា!មកទាំងព្រមនូវ​ទេសភាពពព្រាយនៃសម្រស់សួនផ្កាចម្រុះពណ៌ និងទេសភាពជុំវិញ។បន្ថែមទាំងមានខ្បល់បកមកប៉ះភក្ត្រាយ៉ាងបរិសុទ្ធក្រៅពីនេះមានសេវាកម្មម្ហូបអាហារទាន់ចិត្តព្រមទាំងឩជារសឆ្ងាញ់ពិសារបរិយាកាសនេះល្អបំផុតសម្រាប់អ្នកមាន គម្រោងដើរលេងប្រចាំសប្ដាហ៍តែមិនដឹងទៅណាអាចមកទីនេះបានប្រកបដោយផាសុខភាព។លើសពីនេះទៅទៀតសួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជាទី កន្លែង​កម្សាន្ត​សម្រាប់​កុមារហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pr-wedding សម្រាប់​គូស្នេហ៍​ទៀតផង។
Read More

Showing 16 - 20 of 48 posts